មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកគ្រឿងចក្រចំនួន០១គ្រឿង អេកស្កាវាទរ័ ដើម្បីបាកំប្លោក និងពើកចេញពីមុខសំណង់បង្ហៀរ ដើម្បីបើកមុខទឹកឲ្យហូរបានលឿន

 

ខេត្តព្រះវិហារ៖ នៅប្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយមានភ្លៀងជាប់ៗគ្នារយៈពេល២ថ្ងៃធ្វើឲ្យអាងទឹក៩៥ មានទឹកពេញប្រៀប ធ្វើឲ្យកំប្លោកនិងពើកអណ្តែតមកបាំងខាងមុខសំណង់បង្ហៀរពេញ ។

ដោយឃើញ កំប្លោកនិងពើកអណ្តែតមកបាំងខាងមុខ សំណង់បង្ហៀរពេញ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកគ្រឿងចក្រចំនួន០១គ្រឿង អេកស្កាវាទរ័ ដើម្បីបាកំប្លោក និងពើកចេញពីមុខសំណង់បង្ហៀរ ដើម្បីបើកមុខទឹកឲ្យហូរបានលឿន ៕