ថតស្ប៉តម្ដងៗមិនក្រោម១០ម៉ឺន ដុល្លារ ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ចុះប្រូម៉ូតផ្លែមៀនប៉ៃលិនជូនពលរដ្ឋមិនគិតប្រាក់មួយដុល្លារ
ប្រិយមិត្តដែលតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។
កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរនៅឯខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិរកកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។
ការចុះប្រមូលទិញរបស់អ្នកឧកញ៉ា និងរួមជាមួយកំពូលតារាចម្រៀងល្បីៗ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំង ខណៈដែលពួកគាត់កំពុងដង្ហៅរកឈ្មួញចុះមកទិញកសិផលរបស់គាត់ដូចសព្វមួយដង។
ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ។ លោកថា សូមឲ្យប្រជាពលរដ្ឋដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមួយចំនួនធំបានយកចិត្តទុកដាក់បងប្អូន មិនឲ្យបងប្អូននៅឯកការឡើយ។