ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាតី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោក នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកទាំងពីរនៃសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុង-ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងលោក លោកសី ស្មៀនឃុំ សង្កាត់ ធ្វេីឡេីនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ៕