នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសរសារបង្ហោៈនៅក្នុងផេកផ្លូវការរបស់ អ្នកឧកញ៉ា ដែលបានសរសេររៀបរ៉ាបថា÷ ខ្ញុំគាំទ្រឱ្យរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យបងប្អូនដែលស្រលាញ់កូនឈើមកដាំកូនឈើជាមួយខ្ញុំ ។
បន្ទាប់ពីមានការរិះគន់គ្រប់មជ្ឈដ្ឋាន មកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលទទួលបានដីធំជាងគេ ឈូសព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំប្រមាណ១.៥០០ហិកតា ហើយផ្ទៃដីទំហំ៥០០ហិកតានៅតំបន់ភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នឹងត្រូវផ្ទេរទៅជាកម្មសិទ្ធិឯកជនដោយមិនបានបញ្ជាក់ពីទីតាំងឬម្ចាស់កម្មសិទ្ធិឡើយ។ ចំណែកផ្ទៃដី៧០០ហិកតាផ្សេងទៀតត្រូវបានស្នើសុំដោយក្រុមហ៊ុន TP Moral Group ដែលជារបស់ឧកញ៉ា ឃុន សៀ ៕