លោក ហ៊ន ប៊ុនស៊ីដេត អធិការស្រុកអង្គរជ័យ ប្រហែលជាឱ្យមន្រ្តីក្រោមអាវាទរបស់ លោក ប្រមូលផ្តុំល្បែង
ស៊ីសងមាន់ជល់អនឡាញឱ្យកើតមាននៅក្នុងឃុំឈើទាល និង ឃុំតានី ដើម្បីឱ្យបានប្រាក់ចំណូលកាន់តែខ្ពស់ចូលខោប៉ាវរបស់ លោក ដោយប្រាប់តាមប៉ុស្តិ៍រដ្ឋបាលកុំឱ្យសហការជាមួយអ្នកសារព័ត៌មាន ដោយរងចាំបញ្ជាពីថ្នាក់លើមកទើបចុះបង្រ្កាបបាន នេះបើយោងតាមសម្តី លោក នាយប៉ុស្តិ៍ឈើទាល បានប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ។
មាន់ជល់អនឡាន ៤ទីតាំង ស្ថិតនៅក្នុងឃុំឈើទាល និង ឃុំ តានី កំពុងបើកលេងយ៉ាងសេរី ដំណើរការយ៉ាងរលូន បើទោះបីជាមាន អ្នកសារព័ត៌មានរាយការប្រាប់ ទៅ លោក ប្រាក់ មីន អធិការរងស្រុកអង្គរជ័យ ជាច្រើនដងយ៉ាងណា លោកបានត្រឹមតែឆ្លើយតបថាលោករវល់ចាំលោកទំនេរលោកនឹងឱ្យតាមប៉ុស្តិ៍នីមួយៗចុះធ្វើការ ។
បើតាមការសន្និដ្ឋាន របស់ អ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋ ប្រហែលជា តាមប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍តានី និង លោក ប្រាក់ មីន អធិការរងស្រុកអង្គរជ័យ និង លោក ហ៊ន ប៊ុនស៊ីដេត អធិការស្រុកអង្គរជ័យ ទទួលបានលាភសក្ការៈ និងចំណូលពីល្បែងនោះខ្លាំងហើយមើលទៅ ទើបបានមិនចុះបង្រ្កាប ៕
ហេតុដូច្នោះ ហើយ សូម លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត ពិនិត្យ មើល នាប៉ុស្តិ៍ឈើទាល និង នាយប៉ុស្តិ៍តានី និង លោក ប្រាក់ មីន អធិការរងស្រុកអង្គរជ័យ និង លោក ហ៊ន ប៊ុនស៊ីដេត អធិការស្រុកអង្គរជ័យ មូលហេតុអ្វី មិនចុះបង្រ្កាប ទីតាំងខាងលើ ៕