មន្ត្រីស៊ើបអង្កេត ក.ប.ប. ពិន័យដេប៉ូប្រេងឥន្ធនៈក្នុងខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ

 

នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២ មន្ត្រី ក.ប.ប. ប្រចាំនៅរាជធានី និង ខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបបានចំនួន ៧ទីតាំង ក្នុងភូមិសាស្ត្រគោលដៅសំខាន់ៗ ដោយក្នុងនោះ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១ទីតាំង ប្រកបអាជីវកម្មមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់ មិនមានអនុលោមភាពក្នុងធុរកិច្ច ដូចនេះមន្ត្រីយើងបានចាត់វិធានការពិន័យអន្តរការណ៍ស្របតាមច្បាប់ជាធរមាន ៕