ឆ្លងច្រើនណាស់ថ្ងៃនេះ រហូតដល់ ២៦២ករណីដែលជាប្រភេទអូមីក្រុងទាំងអស់ សម្រាប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ២៦២ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៧៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១៤២២ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ៣៦នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ២២៦នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២២,៤៦៨នាក់
អ្នកជាសះស្បើយសរុប= ១១៨,៤២០នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៤៦២នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕