ប្រជាពលរដ្ឋ ៦៤ខ្នង ផ្ទះ រងផលប៉ះពាល់ដោយបាក់ស្រុតជ្រាំងទន្លេ នៅចំណុចភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

 

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ ៦៤ខ្នង ផ្ទះ រងផលប៉ះពាល់ដោយបាក់ស្រុតជ្រាំងទន្លេ នៅចំណុចភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរងគ្រោះនៅចំណុចខាងលើ បានឱ្យដឹងថា នៅថ្ងៃពុធ ខែសីហា ឆ្នាំ២០២២ ជ្រាំងទន្លេកាន់តែបាក់ស្រុតខ្លាំងដែលជាក្តីបារម្មណ៍មួយយ៉ាងធំសម្រាប់ពួកគាត់ដែលរសនៅចំណុចខាងលើនោះតែម្តង ។

ប្រភពខាងលើដដែលបានប្រាប់អំពីផ្ទះដែលរងការបាក់ស្រុតខ្លាំងមានចំនួន ១០ខ្នងផ្ទះ និងផ្ទះដែលកំពុងរងផល់ប៉ះពាល់បាក់ស្រុតបណ្តើរបន្ថែមទៀតមាន ៥៤ខ្នងផ្ទះ ៕