ខេត្តតាកែវ ៖ ជនសង្ស័យ ២នាក់ដែលជាតំណាងក្រុមហ៊ុន យូនីស៊ីធី ត្រូវបានឃាត់ខ្លួន ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ រហូតដល់ជាង១០ម៉ឺនដុល្លារ នៅក្នុងទឹកដីខេត្តកំពត និង ខេត្តតាកែវ ។
កាលពីថ្ងទី២ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ដោយមានពាក្យ បណ្តឹង ពីប្រជាពលរដ្ឋ ដែលរងគ្រោះ ចំនួន ៤នាក់ ៖
១. ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល ។ ២. ឈ្មោះ ណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លារ។ ៣. ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧០០០ដុល្លារ ។ ៤. ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០០០០ដុល្លារ ។
ចំណែក ជនសង្ស័យ ២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១. ឈ្មោះ ជៀន វុទ្ធី អាយុ២៧ឆ្នាំ រស់នៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ២. ឈ្មោះ ឈិន វ៉េត អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ៕