ប្រទេសកម្ពុជា ជាប្រធានអាស៊ានប្តូរវេន ឆ្នាំ នេះ និងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងជាមួយប្រទេសជាដៃគូសំខាន់ៗ ដូចជាចិន សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុនជាដើម។ ប្រមុខការទូតជាន់ខ្ពស់របស់ប្រទេសមហាអំណាចចំនួនពីរ គឺលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន រួមទាំងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី គឺលោក Sergey Lavrov ក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ ៕