កម្លាំងប៉ុស្តិ៍តាអូ ចុះបង្រ្កាប និង ធ្វើកិច្ចសន្យា ជាមួយម្ចាស់ផ្ទះឱ្យឈប់ជួលដាក់មាន់ជល់អនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទ នៅចំណុចភូមិស្លា ឃុំតាអូ ស្រុកគិរី
ខេត្តតាកែវ៖ កម្លាំង ប៉ុស្តិ៍តាអូ ដឹកនាំដោយ លោក អនុសេនីយ៍ឯក លៀម សុធា នាយប៉ុស្តិ៍តាអូ បានចុះបង្រ្កាប និង ធ្វើកិច្ចសន្យា ជាមួយម្ចាស់ផ្ទះឈប់ឱ្យជួលដាក់ល្បែងស៊ីសងគ្រប់ប្រភេទ នៅចំណុចភូមិស្លា ឃុំតាអូ ស្រុកគិរី ។
តាមប្រភពចេញពី លោក អនុសេនីយ៍ឯក លៀម សុធា នាយប៉ុស្តិ៍តាអូ ដោយមានការព្រមព្រៀងនៅមុខសមត្ថកិច្ចជំនាញប៉ុស្តិ៍តាអូ ម្ចាស់ផ្ទះបានព្រមព្រៀងផ្តិតមេដៃឈប់ជួលផ្ទះឱ្យដាក់ល្បែងស៊ីសងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ។
តាមប្រភពខាងលើដដែលបានឱ្យដឹងថាម្ចាស់ផ្ទះដែលជួលដាក់មាន់ជល់អនឡាញមានឈ្មោះ ស្រី ប្រោង ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិស្លា ឃុំតាអូ ស្រុកគិរី ខេត្តតាកែវ ៕
CATEGORIES ព័ត៌មានជាតិ