រាជធានី ខេត្ត មួយចំនួន អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង និងរលកសមុទ្រធំ នៅថ្ងៃខាងមុខ

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ៣-៩ ខែសីហា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន បង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ ។

ដោយមានបាតុភូតបែបនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចន្លោះ ចាប់ពីថ្ងៃទី ៣ – ៩ ខែសីហា ឆ្នាំ២០២២ ៕