ទីតាំងមាន់ជល់អនឡាញ គេអាចដាក់ការសង្ស័យថា ប្រហែល ជា ចាន ឆ្នាំង របស់ លោក អនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅ១ និង របស់ លោក អនុសេនីយ៍ទោ ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ទើបមិនចុះបង្រ្កាប

 

ចេញផ្សាយ,ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២                       រាជធានីភ្នំពេញ៖ ផ្ទះមួយកន្លែង ដែលមានយីហោឈ្មោះ អាយី លក់កាហ្វេ និង ភេសជ្ជៈគ្រប់មុខ ស្ថិតនៅក្នុងបុរីរុងរឿង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ បានលួចដាក់ល្បែងស៊ីសង មាន់ជល់អនឡាញ ឬ មាន់ជល់តាមទូរទស្សន៍ បើកលេងយ៉ាងរក្សាភាពស្ងៀមស្ងាត់ និងជាកន្លែងលេងភ្នាល់ដាក់លុយធំៗទៀតផង នេះ បើយោងតាមប្រភពអ្នកចូលលេងរាយការ ។

ចំពោះ ទីតាំងមាន់ជល់អនឡាញ ខាងលើ នេះ គេអាចដាក់ការសង្ស័យថា ប្រហែល ជា ចាន ឆ្នាំង របស់ លោក អនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅ១ និង របស់ លោក អនុសេនីយ៍ទោ ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ។

មូលហេតុ ដែលគេអាចដាក់ការសង្ស័យថា ជា ចាន ឆ្នាំង របស់ លោកនាយប៉ុស្តិ៍ចោមចៅ១ និង របស់ លោកអធិការខណ្ឌពោធិ៍សែនជ័យ ដោយយោងតាមទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR News TV》បានព្យាយាមសហការ តាមរយះខលតាមទូរស័ព្ទ ផង និង ទំនាក់ទំនងតាមរយះប្រព័ន្ធសង្គមតេលេក្រាម ផង ជាមួយ លោកនាយប៉ុស្តិ៍ចោមចៅ១ និង លោកអធិការខណ្ឌពោធិ៍សែនជ័យ និង លោក អធិការរងខណ្ឌពោធិ៍សែនជ័យ តែមិនបានផ្លែផ្កាអ្វីសោះ ក្នុងការចុះបង្រ្កាប ដោយលោកអធិការរងបានឆ្លើយដដែលថា ទីតាំង និងចាំចុះបង្រ្កាបពេលក្រោយ កម្លាំង របស់លោករវល់ ទីតាំង និងពិបាកចុះបង្រ្កាប រាល់ពេលសមត្ថកិច្ចចុះទៅដល់មិនឃើញមានអ្នកលេង ។

គូរបញ្ជាក់ថា ទាំងរូបភាព ទាំងទីតាំង មានភស្តតាងយ៉ាងច្បាស់ ទាំងដែលសមត្ថកិច្ចខណ្ឌពោធិ៍សែន ធ្លាប់បានប្រាប់មកទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR News TV》 យ៉ាងច្បាស់ថា ផ្ទះដែលមានយីហោឈ្មោះ អាយី លក់កាហ្វេ និង ភេសជ្ជៈគ្រប់មុខ គឺជាផ្ទះមុខសញ្ញាលេងល្បែងស៊ីសង ហើយលោកអធិការរងបាននិយាយទៀតដែរថាបើលោកចុះទៅសួរនាំ ឬបង្រ្កាបវាខុសច្បាប់ ។ ចុះមូលហេតុអ្វីមិនសូមគោលការខាងលើ ចុះចាប់យកម៉ាស៊ីនលេងមាន់អនឡាញយកមកទុក ។

ទីតាំងខាងលើ នេះ ហាក់បីដូចជាដឹងមុនរាល់ពេលមានអ្នករាយការទៅសមត្ថកិច្ច និងសមត្ថកិច្ចចុះដល់ទីតាំងគឺបិទតែម្តងរាល់ពេលសមត្ថកិច្ចចេញមកវិញគឺចាប់ផ្តើមដំណើរការលេងឡើងវិញ ទាំងយប់ ទាំងថ្ងៃ ។

បើទោះបី ម្ចាស់ផ្ទះជួល និងអ្នកបើកល្បែងឆ្លាតយ៉ាងណា ក៏គេចមិនផុតពីក្រសែភ្នែកអ្នកកាសែតឡើយ ៕