សមត្ថកិច្ច ឃាត់ខ្លួន លោក ឧកញ៉ា ស៊ឹង ប៊ុនណា ករណី ផ្ទុះអាវុធ ចំនួន ៤គ្រាប់ មូលហេតុខឹងប្រពន្ធ

 

ខេត្តសៀមរាប៖ លោក ឧកញ៉ា ស៊ឹង ប៊ុនណា ត្រូវបានឃាត់ខ្លួន ករណីផ្ទុះអាវុធ ខណៈវេលាម៉ោង ១០និង១៦នាទី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅផ្ទះវីឡាមួយកន្លែង ក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ឃាត់ខ្លួន លោក ឧកញ៉ា ស៊ឹង ប៊ុនណា ដោយមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង ថេង សំណាង បន្ទាប់ទើបបាន សម្ថកិច្ចចម្រុះ ធ្វើការឡោមព័ទ្ធពីខាងក្រៅផ្ទះវីឡា រហូតដល់ម៉ោង ៧និង១០នាទីព្រឹក នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។

សមត្ថកិច្ចចម្រុះ ឃាត់ខ្លួន លោក ឧកញ៉ា ស៊ឹង ប៊ុនណា មានអាយុ ៤៧ឆ្នាំ មុខរបរអ្នកជំនួញ ដោយមូលហេតុ ឧកញ៉ា រូបនេះ បានប្រើប្រាស់អាវុធ ម៉ាក់K59 លេខ2249 ផលិតនៅប្រទេសរុស្ស៊ី បានបាញ់ចំនួន ៤គ្រាប់ បង្កឱ្យមានការភ្នាក់ផ្អើលក្នុងក្រុងសៀមរាប ។

សមត្ថកិច្ច បានសួរនាំ ទៅ លោក ឧកញ៉ា ស៊ឹង ប៊ុនណា ករណី ប្រើប្រាស់អាវុធ ម៉ាក់K59 បាញ់ចំនួន ៤គ្រាប់ ផ្តើមចេញដោយសារខឹងនឹងប្រពន្ធ ៕