ឆ្លងច្រើនណាស់ថ្ងៃនេះ រហូតដល់ ២២៣ករណីដែលជាប្រភេទអូមីក្រុងទាំងអស់ សម្រាប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ២២៣ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៥៨នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១១៩៦ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ០៥នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ២១៨នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២២,២០៦នាក់
អ្នកជាសះស្បើយសរុប= ១១៨,៣៤៤នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៤២៦នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ គ្មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទេ ៕

CATEGORIES
Share This