ក្រុមតារាចម្រៀង ហុងកុង Mirror ស្លាប់ម្នាក់ និងរបួសធ្ងន់ 2នាក់ ស្របពេលកំពុងសម្តែង ត្រូវបានអេក្រង LED ដាច់ធ្លាក់ពីលើ

 

ការប្រគុំតន្រ្តីដ៏ធំមួយនៅ Coliseum ហុងកុង ធ្វើឱ្យដាច់ធ្លាក់ អេក្រង់ LED ដែលមានទម្ងន់ជាង 600 គីឡូក្រាម បណ្តាលឱ្យធ្លាក់ចំមនុស្សម្នាក់ស្លាប់ និង 2នាក់ ផ្សេងទៀត រងរបួសធ្ងន់ស្របពេលដែលពួកគេកំពុងសម្តែង ។

ក្នុងកម្មវិធីការប្រគុំតន្រ្តីដ៏ធំនេះដែរ មានចំនួនអ្នកចូលទស្សនាដោយផ្ទាល់ ១៣,០០០នាក់ បានឃើញហេតុការដាច់ធ្លាក់ LED នេះ ដោយផ្ទាល់ ។

ក្រុមប៉ូលីស Coliseum ហុងកុង កំពុងស៊ើបអង្កេតក្នុងហេតុការដាច់ធ្លាក់ អេក្រង LED ដែលមាន ក្រុមតារាចម្រៀងបុរស របស់ហុងកុង Mirror កំពុងសម្តែង ៕