ខេត្តពោធិ៍សាត់ ឯណោះវិញ ឈ្មួញឈើ ឈ្មោះ ថា និងចែហុង កំពុងតែសប្បាយក្នុងអាជីពដឹកជញ្ជូនឈើ និងឈ្មោះថាយកលុយបិទភ្នែកគ្រប់ជំនាញអស់ហើយ ទើបបានជំនាញមើលមិនឃើញ រថយន្តដឹកឈើ និងគោយន្តកន្រ្តៃដឹកឈើ

 

ខេត្តពោធិ៍សាត់៖ ឆ្នាំ២០២២ ទៅហើយ មន្រ្តីរបស់រដ្ឋក៏ច្រើនតាមជំនាញនីមួយៗមិនគួរណានៅបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនឈើតាមអំពើចិត្តដោយមិនមានវិធានការបង្រ្កាបឱ្យដូចភ្លៀងរលឹម ។ ដូចជាឈ្មួញដុះស្លែមានឈ្មោះ ថា និង ចែហុង កំពុងដឹកជញ្ជូនឈើប្រភេទលេខ២ ចេញពីស្រុកភ្នំក្រវ៉ាញ ឆ្ពោះទៅខេត្តពោធិ៍សាត់ បែជា សមត្ថកិច្ច អាជ្ញាធរ ជំនាញ នៅចំណុចតំបន់អស់នោះមិនបង្រ្កាប ។

តាមប្រភពបានឱ្យដឹងថា ក្រុមឈ្មួញឈ្មោះ ថា និងចែហុង ដឹកឈើចេញពីក្នុងព្រៃយកមកទំលាក់ចំណុចទំនប់ទី៥ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

តាមប្រភពខាងលើដដែលគឺ ឈ្មោះ ថា ជាអ្នកកាងក្នុងការដឹកជញ្ជូនឈើខាងលើទើបបានមន្រ្តីជំនាញមិនហ៊ានបង្រ្កាប ព្រោះគេដឹងថាឈ្មោះ ថា នេះ មានតួនាទីធំដែរនៅក្នុងជួររាជរដ្ឋាភិបាល ហើយណាមួយទៀត គួបផ្សំនិងតួនាទីធំហើយចេះរត់ការយកលុយដាក់ចូលគ្រប់ជំនាញដើម្បីឱ្យបិទភ្នែកមើលលែងឃើញ រថយន្តដឹកឈើ គោយន្តកន្រ្តៃដឹកឈើ ៕

CATEGORIES
Share This