ភ្នំពេញ៖ មេការហាងខារ៉ាអូខេ យីហោឌីអឹម (DM KTV) ម្នាក់ បានចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ ម្នាក់ បានសម្រេច បន្ទាប់ គំរាម បាញ់ សម្លាប់ ទាំងគ្រួសារ ប្រសិនបើហ៊ានប្តឹងប៉ូលីស ឬប្រាប់អ្នកណាផ្សេងៗទៀត នេះបើតាមសម្តីរបស់ក្មេងស្រីរងគ្រោះបានទម្លាយចេញមកខាងក្រៅ និងទៅ ប្តឹង សមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូ៣ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ។
ម្តាយជនរងគ្រោះ និងជនរងគ្រោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន ទៀតថា៖ «បន្ទាប់ពីមានការបង្ខំចាប់រំលោភ ថែមទាំងគំរាមបាញ់សម្លាប់ពីសំណាក់មេការហាងខាងលើនេះ ខ្លួនជាជនរងគ្រោះ និងម្តាយបានមកដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ការពារតាមផ្លូវច្បាប់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូ៣ នៅថ្ងៃទី១៨ ខែកក្កដា២០២២ តែអកុសល រហូតមកដល់ពេលនេះលោកមេប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូទី៣ មិនទាន់រកយុត្តិធម៌ជូនគាត់ ដែលជាជនរងគ្រោះនោះទេ» បើគិតទៅជិតជាងមួយសប្តាហ៍ហើយ។
ជនសង្ស័យឈ្មោះ ហុង មានតួនាទីជា អ្នកគ្រប់គ្រង ប្រចាំហាងបន្ទាប់ពីថៅកែ
ដែលបានរំលោភសេពសន្ធវៈលើក្មេងស្រីអាយុ១៥ឆ្នាំនៅចំណុចក្នុងហាងខារ៉ាអូខេ យីហោ ឌីអឹម (DM KTV) ដែលមានអាស័យដ្ឋានតាមបណ្តោយផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕