អគ្គនាយក ក្រុមហ៊ុន ពៅ សុវ៉ាន់ ណារ៉ាឌី វេឡុបមេន ឯ.ក បានចេញសែកគ្មានសាច់ប្រាក់ទៅសងលុយទិញផ្ទះ S1ដល់S4

 

រឿងសែកស្អុយ សែកដែលគ្មានទឹកប្រាក់នេះ មិនមែនទើបតែកើតមាននោះទេ ហើយអ្នកហ៊ានចេញសែកស្អុយឱ្យគេនេះក៏ជាបុគ្គលម្នាក់ដែលមិនខ្លាចពីសំណាញច្បាប់ ។

ដូចជាករណី អគ្គនាយក ក្រុមហ៊ុន ពៅ សុវ៉ាន់ ណារ៉ាឌី វេឡុបមេន ឯ.ក បានយកប្រៀបពីដៃគូរហ៊ានចេញសែកគ្មានសាច់ប្រាក់ទៅសងលុយទិញផ្ទះ S1ដល់S4 ។

ឥឡូវនេះគឺជនរងគ្រោះបានសំនូមពរដល់អង្គភាពសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីឱ្យឈ្មោះ ភាគ ផានី ដោះស្រាយទៅតាមនិតិវិធីច្បាប់ ។

បើយោងតាម សែកគ្មានសាច់ប្រាក់ ឈ្មោះ ភាគ ផាននី បានចេញមកឱ្យជនរងគ្រោះ តាមរយៈធនាគាABA គឺមូលប្បទានប័ត្រ លេខ480800 ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានទឹកប្រាក់ចំនួន ៥៨៥០០ដុល្លាអាមេរិក។

បើតាមព័ត៌មាន ចេញពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា ឈ្មោះ ភាគ ផានី មិនចូលខ្លួនដោះស្រាយហើយ ថែមទាំងកំពុងគេចខ្លួន ៕

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី (HR NEWS TV) រង់ចាំការបំភ្លឺ ពី ឈ្មោះ ភាគ ផានីសូមទំនាក់ទំនងលេខទូរស័ព: ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ចាប់ពីម៉ោង ០៨÷៣០នាទីព្រឹក ដល់ម៉ោង ០២÷០០នាទីថ្ងៃត្រង ដល់ម៉ោង ០៥÷០០នាទីល្ងាច៕

CATEGORIES
Share This