ម្ចាស់ការ៉ាសសាំងជាច្រើន បានប្តឹង លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្តាល បានប្រព្រឹត្តិអំពើរពុករលួយ គៀបលុយ ក្នុងមួយកន្លែងយកចាប់ពី ២.០០០.០០០រៀល ទៅ ១.០០០០.០០០ រៀល

 

បែកធ្លាយប្រភព បានចេញផ្សាយតាមបណ្តាញសារព័ត៌មានជាច្រើន ពី លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្តាល បានប្រព្រឹត្តិអំពើរពុករលួយ ក្រោមរូបភាព ប្រមូលពន្ធចូលរដ្ឋ តែបែជាមានស្លាមមេដៃម្ចាស់ការ៉ាសសាំងជាច្រើននាំគ្នាផ្តិតមេដៃប្តឹងលោក តូច ចៅកុយ ដោយគាបយកលុយតាម ការ៉ាសសាំងក្នុងមួយកន្លែងយកលុយចាប់ពី ២.០០០.០០០រៀល ទៅ ១.០០០០.០០០ រៀល ។

អំពើរពុករលួយ នេះ បែកធ្លាយ ស្របពេល លោក តូច ចៅកុយ ចុះទៅពិនិត្យតាមស្ថានីយដេប៉ូប្រេងឥន្ធនៈតាមបណ្តា រាជធានី ខេត្ត ដោយរកឃើញម្ចាស់ស្ថានីយប្រេងឥន្ធនៈ បន្លំគុណភាព ពីសាំងធម្មតា មកជាសាំងស៊ុបពែរ លក់មិនគ្រប់លីត ……..ដើម្បីជាថ្នូរ បង់លុយមកឱ្យ លោក តូច ចៅកុយ ដើម្បីដំណើរការរកស៊ីបើកការ៉ាសសាំងឡើងវិញ ៕