ក្រុមអាជីវករផ្សារអូរឫស្សីជាច្រើននាក់ កំពុងផ្ទុះការតវ៉ា ដោយប្រធានផ្សារតំឡើងថ្លៃប៉ាតង់ លើសតម្លៃដើម ៥០%

 

ភ្នំពេញ៖ ក្រុមអាជីវករផ្សារអូរឫស្សីជាច្រើននាក់ កំពុងផ្ទុះការតវ៉ា ដោយប្រធានផ្សារតំឡើងថ្លៃប៉ាតង់៥០% នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅមុខផ្សារអូរឬស្សី សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋជាច្រើននាក់បានសំណូមពរដល់លោកប្រធានសាអូឬស្សីចំនួន ០២ចំណុច ដែលចំណុចទី១៖ សុំលោកប្រធានផ្សារអូឬស្សីបញ្ចុះតម្លៃ 50% ក្នុងការបង់ប៉ាតង់អាជីវកម្ម ។
ចំណុចទី២៖ សុំលោកប្រធានផ្សារអូឬស្សីបន្តចុះកុងត្រាដើម្បីបន្តប៉ាតង់អាជីវកម្មដូចដើម ។

អាជីវករបានប្រមូលផ្តុំគ្នាជាច្រើននាក់ធ្វើការតវាបានមួយសន្ទុះក្រោយមកក្រុមអាជីវករបានយល់ព្រមរំសាយទៅវិញ ៕