រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពប្រឡាយ និងស្ថានីយបូមទឹកបឹងត្របែក ដើម្បីរំដោះទឹកចេញពីតំបន់បឹងកេងកងមួយផ្នែក តំបន់បឹងត្របែកមួយផ្នែក និងគម្រោងជួសជុលមហាវិថីឈ្នះ ឈ្នះ ដែលមានប្រវែងជិត៨គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ០៦ មកដល់គល់ស្ពានព្រែកព្នៅ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពប្រឡាយ និងស្ថានីយបូមទឹកបឹងត្របែក និងការងារស្ដារអាងស្ដុកទឹកបឹងត្របែកឱ្យកាន់ជ្រៅ ដើម្បីរំដោះទឹកចេញពីតំបន់បឹងកេងកងមួយផ្នែក តំបន់បឹងត្របែកមួយផ្នែក ដែលទទួលរងការជន់លិចដោយទឹកជំនន់ទឹកភ្លៀង និងគម្រោងជួសជុលមហាវិថីឈ្នះ ឈ្នះ ដែលមានប្រវែងជិត៨គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ០៦ មកដល់គល់ស្ពានព្រែកព្នៅ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ៕
CATEGORIES ព័ត៌មានជាតិ