ពិធីករម្នាក់ ដែលជាអ្នកអត្ថាធិប្បាយព័ត៌មាន ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានទទួលមរណភាព ដោយជំងឺដាច់សរសៃឈាមខួរក្បាល

 

ពិធីករម្នាក់ ដែលជាអ្នកអត្ថាធិប្បាយព័ត៌មាន ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានទទួលមរណភាព នៅវេលាម៉ោងជាង ១០ព្រឹក ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ។

ពិធីករអត្ថាធិប្បាយព័ត៌មានប្រចាំទូរទស្សន៍កងយោធពលខេរភូមិន្ទប៉ុស្តិ៍លេខ៥ បានទទួលមរណភាព ហើយ ដែល លោក មានតួនាទីក្នុងជួរកងទ័ព ជាលោកវរសេនិ៍យឯក មានឈ្មោះលោក សាំង វណ្ណៈ មានអាយុ ៥៤ឆ្នាំ ដោយជំងឺដាច់សរសៃឈាមខួរក្បាល ។

សព លោក សាំង វណ្ណៈ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅព្រះវិហារ យ៉េស៊ូគ្រឹះ ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕