ភ្នំពេញ៖ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថ្នាំពណ៌ ខាំ- ផែន រងការប្តឹងពីបទលួចលក់អចលនវត្ថុគេ។
លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញឈ្មោះ សោម សម្បត្តិ ភេទប្រុស កើតឆ្នាំ ១៩៧២ ជាជនសង្ស័យ អាសយដ្ឋាន ផ្ទះលេខ២០៦ ផ្លូវលេខ៣៥ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញឱ្យចូលខ្លួនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ព្រឹក ដើម្បីសាកសួរបំភ្លឺពីដំណើររឿង តាមពាក្យបណ្ដឹងរបស់មេធាវី ឡុង បញ្ញាវុឌ្ឍ មេធាវី គឹម រ័ត្ននិមល និងមេធាវី ឡុង អានន្ទបញ្ញា ពីបទរំលោភលើទំនុកចិត្ត, បទរំលោភលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយ, បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, បទលួចលក់អចលនវត្ថុ អ្នកដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន, និងបទបំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជី៕