ខេត្តឧត្តរមានជ័យ ÷ មន្រ្តីជំនាញ ក.ប.ប សាខាខេត្តឧត្តរមានជ័យ បន្តចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ចំនួន ០៥ទីតាំង ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប សាខាខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈ ចំនួន ០៥ទីតាំង គឺបានរកឃើញ ០១ទីតាំង មិនមានអនុលោម ។
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គោលបំណងគឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ រារាំងអំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ និងការកេងប្រវ័ញ្ចណាមួយពីបណ្ដាធុរជនក្នុងវិស័យប្រេងឥន្ធនៈ ។
ចំពោះ ម្ចាស់ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន ០១ទីតាំងដែលរកឃើញមិនមានអនុលោមភាព ត្រូវបាន មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ ធ្វើការពិន័យទៅតាមនីតិវិធីផងដែរ ៕