ឧទ្ធម្ភាចក្រកងទព័ជើងគោករបស់ថៃ ធ្លាក់ នៅខេត្តសុងក្លា អ្នកដំណើរ ៦នាក់ រងរបួសធ្ងន់ ក្នុងហេតុការណ៍នោះមានឧត្តមសេនីយ៍ទោ ក្រៀង ក្រៃ រងរបួសធ្ងន់

 

ប្រទេសថៃ៖ ឧទ្ធម្ភាចក្រកងទព័ជើងគោករបស់ថៃ ធ្លាក់ នៅខេត្តសុងក្លា បណ្តាលឱ្យអ្នកដំណើររងរបួស៦នាក់ ក្នុងនោះមានមេទព័ភូមិភាគ៤ផងដែរ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន 《ថៃរដ្ឋ》 បានចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២

តាមប្រភពចេញពីប្រទេសថៃ បានឱ្យដឹងថា÷ ឧទ្ធម្ភាចក្ររបស់កងទ័ពជើងគោកថៃ ធ្លាក់នៅក្នុងទឹកដីភូមិខ្លងយ៉ ឃុំវ៉ាំងយ៉ៃ ស្រុកថេផា ខែត្តសុងក្លា បណ្ដាលឲ្យអ្នកបើកនឹងអ្នកដំណើរសរុបទាំងអស់៦នាក់រងរបួស ដែលម្នាក់ក្នុងនោះគឺឧត្តមសេនីយ៍ទោក្រៀងក្រៃ សរីរ៉ាក់ មេទព័ភូមិភាគ៤ នឹងជាជំនួយការរក្សាសន្តិសុខផ្ទៃក្នុងភូមិភាគ៤ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសងក្លា ណះខនរីន ជាប្រញ៉ាប់ និងឧត្តមសេនីយ៍ទោ ក្រៀង ក្រៃ រងរបួសធ្ងន់ត្រូវត្រងឆ្អឹងខ្នង ៕

CATEGORIES
Share This