ជំនន់ទឹកភ្លៀងកួចយកអាយុជីវិតមនុស្សចំនួន ៣នាក់ និងម៉ូតូ ហូរកួចចូលស្ទឹង រកឃើញសព២នាក់ បាត់សព១នាក់ទៀត រួមទាំងស្រ្តីម្នាក់មានផ្ទៃពោះ៧ខែ ស្ថិតក្នុងភូមិសាស្រ្តក្នុងខេត្តពោធិ៍សាត់

 

ខេត្តពោធិ៍សាត់៖ គួរឱ្យអសណិតអាសូរដល់អ្នកស្លាប់មនុស្សចំនួន៣នាក់ ក្នុងហេតុការគ្រោះធម្មជាតិមេឃកំពុងភ្លៀងធំហើយពួកគាត់បានធ្វើដំណើរឆ្លងកាត់ កាលពីវេលាម៉ោង៦÷១៥នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៥-១៥៦ ស្ថិតនៅចំណុចស្ទឹងកាច ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជំនន់ទឹកភ្លៀងដែលបានហូរកួចយ៉ាងខ្លាំងយកទាំងមនុស្ស យកទាំងមូតូទៅមានដូចខាងក្រោម​ ៖
១.ឈ្មោះ​ ជា​ សុខគឿន​ ភេទប្រុស​ អាយុ​ អាយុ​ ៣៩​ ឆ្នាំ​ ទីលំនៅបច្ចុប្បន្នភូមិ​ឈេីទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ។
២.ឈ្មោះ​ ចាន់​ ភក្តី​ ភេទស្រី​ អាយុ​ ៣៥​ ឆ្នាំទីលំនៅបច្ចុប្បន្នភូមិ​ឈេីទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ (ត្រូវ​ជាប្រពន្ធ​) មានផ្ទៃពោះ​ ៧​ ខែ រកសពមិនទាន់ឃេីញ និង
៣.ឈ្មោះ​ លី​ ចាន់ថា​ (ឆៀងម៉ៃ​) ភេទស្រី​ អាយុ​៣​ ឆ្នាំ រស់នៅ​ភូមិ​ឈេីទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ត្រូវ​ជាកូន។
ចំណែក ម៉ូតូ​ម៉ាក​ Dream C125 ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 1I-7548 ។

កម្លាំង​សមត្ថកិច្ច​បានប្រគល់សពរកឃេីញ​ទៅក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វេីបុណ្យ​ និងកម្លាំង​សមត្ថកិច្ចចម្រុះ កំពុងបន្តស្វែងរកសពបន្ថែម១នាក់ទៀត​៕