កម្លាំងប៉ុស្តិ៍ព្រះជាន់ជុំ សហការជាមួយកម្លាំងរដ្ឋបាលឃុំព្រះបាទជាន់ជុំ បានចុះទៅចំណុចផ្ទះ(តាហ៊ី) តែ មិនឃើញមាន ល្បែងមាន់ជល់អនឡាញ ឡូតូ លេងបៀរ តែលោកនាយរងប៉ស្តិ៍ បញ្ជាក់ថា ប្រហែលជាដឹងកម្លាំងចុះទៅទើបរើសម្ភារៈល្បែងស៊ីសងទុក
ខេត្តតាកែវ៖ លោក សែស សុភាព ក្រុមប្រឹក្សាឃុំព្រះបាទជាន់ជុំ និងលោក អ៊ាង អឿន ជំទប់២ ឃុំព្រះបាទជាន់ជុំ លោក គាន រី នាយរងប៉ុស្តិ៍ព្រះបាទជាន់ជុំ និងលោក ផាន់ សាន នាយរងប៉ុស្តិ៍ព្រះបាទជាន់ជុំ និងមានការចូលរួមពីមន្រ្តីប៉ុស្តិ៍ព្រះបាទជាន់ជុំ ៣នាក់ទៀតបានចុះមកដល់ចំណុចផ្ទះ(តាហ៊ី) ដែលមានបើកលេងល្បែងមាន់ជល់អនឡាញ ឡូតូ លេងបៀរ ស្ថិតនៅភូមិត្រេីយទន្លាប់ ឃំុព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។
យោងតាមការបញ្ជាក់ពីលោក គាន រី នាយរងប៉ុស្តិ៍ព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានប្រាប់មកទីភ្ញាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR News TV) ថា កម្លាំងប៉ុស្តិ៍ព្រះបាទជាន់ជុំ បានសហការជាមួយកម្លាំងរដ្ឋបាលឃុំព្រះបាទជាន់ជុំ បានចុះមកដល់ចំណុចផ្ទះ(តាហ៊ី) ដែលមានបើកលេងល្បែងមាន់ជល់អនឡាញ ឡូតូ លេងបៀរ ស្ថិតនៅភូមិត្រេីយទន្លាប់ ឃំុព្រះបាទជាន់ជុំ ស្រុកគិរីវង់ តែពុំឃើញមានប្រភេទល្បែងទាំងអស់នោះទេ ។ ក៏ប៉ុន្តែ លោក គាន រី នាយរងប៉ុស្តិ៍ព្រះបាទជាន់ជុំ បានប្រាប់ទៀតដែរថា ប្រហែលជាដឹងកម្លាំងរបស់លោកចុះទៅ ទើបបានរើសម្ភារៈល្បែងស៊ីសងទាំងអស់នោះយកលាក់ទុក ។
ហើយ បើយោង តាមការបញ្ជាក់ពីអ្នកសារព័ត៌មានម្នាក់ដែលគាត់ប្រាប់មកទីភ្ញាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR News TV) កាលពីម្សិលមិញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ គឺមានអ្នកសារព័ត៌មានម្នាក់បានទៅថតរូបភាព ថតវីដេអូ ដែលក្រុមពួកញៀនល្បែង នៅចំណុចផ្ទះ តាហ៊ី កំពុងតែនាំគ្នាលេងល្បែងយ៉ាងគគ្រឹកគគ្រេង រហូតដល់ម្ចាស់ផ្ទះ ឈ្មោះ តាហ៊ី ខឹងសប្បានឹងអ្នកសារព័ត៌កំពុងថតរូបភាព ថតវីដេអូ ចេញមកព្រួតគ្នារកវាយអ្នកសារព័ត៌មានម្នាក់ រហូតដល់បុរសពាក់អាវក្រហមចេញមកដណ្តើមយកទូរស័ព្ទអ្នកសារព័ត៌មានបណ្តាលឱ្យទូរស័ព្ទធ្លាក់ពីដៃខូចខាត់កន្លែងខ្លះ ៕