លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានសន្យាជាមួយប្រជាពលរដ្ឋថានឹងរុញ ដាំបង្គោលភ្លើងដែលទ្រេតខ្លាំង១ដើមនេះឱ្យល្អប្រសើរឡើងវិញឆាប់ៗនេះ
ភ្នំពេញ៖ ថ្ងៃពុធ ១៥ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ទើបតែជាប់ឆ្នោតអាណត្តិទី៥ ថ្មីៗ បានដឹកនាំមន្រ្តីជំនាញរបស់សង្កាត់ ចុះមកមើល បង្គោលភ្លើងដែលដាំហើយចាប់ខ្សែភ្លើងខាងលើមានការទ្រេតខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ នៅចំណុចផ្លូវលំ ជិតវត្តសាមគ្គីរង្សី ស្ថិតនៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា បង្គោលភ្លើងមួយចំហៀងមកកើតមាន៣បង្គោល ហើយបង្គោលដែលទ្រេតខ្លាំងនេះគឺនៅចុងគេបង្អស់ ។ ប្រសិនបើបង្គោលភ្លើងមួយដើមទ្រេតខ្លាំងអាចដួលរលំមកគឺបង្គោល២ទៀតក៏អាចទ្រេតតាម ឬរលំតាមបានដែរ ព្រោះថាខ្សែភ្លើងធំបានរត់ខ្សែភ្លើងមេធំភ្ជាប់គ្នាហើយ។
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានសន្យាជាមួយប្រជាពលរដ្ឋថានឹងរុញ ដាំបង្គោលភ្លើងដែលទ្រេតខ្លាំង១ដើមនេះឱ្យល្អប្រសើរឡើងវិញឆាប់ៗនេះ ៕