សូម លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ទើបជាប់ឆ្នោត អាណត្តិទី៥ ថ្មីៗ ចុះមកពិនិត្យមើលបង្គោលភ្លើងនេះផង កុំចាំដល់ពេលរលំមកលើផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ទើបចុះមកយកកំណត់ហេតុ ធ្វើកោសលវិច័យ និងប្រើពាក្យថាចូលរួមរំលែកទុក្ខ និងពាក្យថាសោកស្តាយ
ចេញផ្សាយយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២
ភ្នំពេញ៖ បង្គោលភ្លើងមិនទាន់បានតខ្សែឱ្យប្រជាពលរដ្ឋប្រើប្រាស់ផងចាប់ផ្តើមហើបជើងក្រោមទ្រេតមកចំហៀងម្ខាងជាហេតុធ្វើឱ្យប្រជាពលរដ្ឋដែលរសនៅជិតនឹងមានការព្រួយបារម្មណ៍ខ្លាចបង្គោលភ្លើងមួយដើមនោះរលំមកសង្កត់ផ្ទះ ឬអាចត្រូវមនុស្សជាដើម។
អ្វីដែលគួរឱ្យព្រួយបារម្មណ៍ថែមទៀតគឺចំណុចផ្លូវលំមកកើតមានដាំបីបង្គោល ប្រសិនបើមានបង្គោលណាមួយរលំខ្សែភ្លើងអាចទាញបីបង្គោលភ្លើងឱ្យដួលបាន ស្ថិតនៅចំណុចផ្លូវលំ វត្តសាមគ្គីរង្ស៊ី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុដូច្នោះហើយ សូមលោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ទើបជាប់ឆ្នោត អាណត្តិទី៥ ថ្មីៗ ចុះមកពិនិត្យមើលបង្គោលភ្លើងនេះផង កុំចាំដល់ពេលរលំមកលើផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ទើបចុះយកកំណត់ហេតុ ធ្វើកោសលវិច័យ និងប្រើពាក្យថាចូលរួមរំលែកទុក្ខ និងពាក្យថាសោកស្តាយ ៕