ទីតាំងមាន់ជល់អនឡាញ និងលេងបៀរមួយកន្លែងបានព្រួតគ្នារកវាយអ្នកកាសែតដែលកំពុងថតរូបភាព និងថតវីដេអូ ធ្វើឱ្យទូរស័ព្ទអ្នកកាសែតធ្លាក់រងការខូចខាត នៅចំណុចផ្ទះ(តាហ៊ី) ស្ថិតនៅភូមិត្រេីយទន្លាប់ ឃំុព្រះបាទជាន់ជុំ ស្រុកគិរីវង់
ខេត្តតាកែវ៖ ទីតាំងមាន់ជល់អនឡាញ និងលេងបៀរមួយកន្លែងបានព្រួតគ្នាស្រែកប្រើពាក្យសម្តីខ្លាំងៗតទល់ជាមួយអ្នកកាសែតកំពុងថតរូបភាព និងថតវីដេអូ ឈានរហូតធ្វើឱ្យបុរសពាក់អាវក្រហមស្ទុះទាំងកំរោលមកដណ្តើមយកទូរស័ព្ទអ្នកកាសែតធ្វើឱ្យធ្លាក់ដល់ដីរងការខូចខាត នៅចំណុចផ្ទះតាហ៊ីស្ថិតនៅភូមិត្រេីយទន្លាប់ ឃំុព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
តាមប្រភពពីអ្នកកាសែតម្នាក់ដែលទីភ្នាក់ងារ អេចអញូស៍ ធីវី(HR News TV)ទទួលបាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ គឺនៅចំណុចផ្ទះ តាហ៊ី មានបើកមាន់ជល់អនឡាន និងលេងបៀរដែលប្រមូលផ្តុំមនុស្សជាច្រើនដូចជាគ្មានអ្វីរំខានដល់អាជ្ញាធរ សមត្ថកិច្ចនៅតំបន់នោះឡើយ ។ ហើយអ្វីដែលសំខាន់ទៅទៀតនោះនៅជិតផ្ទះ(តាហ៊ី)មានល្បែងស៊ីសងច្រើន ។
ហេតុដូចនេះហើយ កុំឱ្យប្រជាពលរដ្ឋ និងអ្នកសែត មានការចោទប្រកាន់មកលើមន្រ្តីប៉ុស្តិ៍ព្រះបាទជាន់ជុំ និងលោកអធិការស្រុកគិរីវង់ សូមលោក ជួយចុះបង្រ្កាបទីតាំងខាងលើនេះផង៕