កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ស្ទាក់ចាប់ខ្លួនជនសង្ស័យបាននៅកណ្តាលទន្លេមេគង្គករណីយកពូថៅកាប់លើស្រ្តីម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចភូមិកោះដំបង​ ឃុំបឹងចារ​ ស្រុកសំបូរ​ ខេត្តក្រចេះ​

 

ខេត្តក្រចេះ៖ ជនសង្ស័យដៃដល់ក្នុងអំពើ ឃាតកម្ម ដែលព្យាយាមហែលទឹកកាត់ទន្លេដើម្បីគេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់លើស្រ្តីរងគ្រោះដែលត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងក្រោយបណ្តាលអោយស្លាប់មួយរំពេច គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរដឹកនាំដោយលោកវរសេនីយ៍ឯក ជ្រិន សទ្ឋា អធិការនគរបាលស្រុក ស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គ ក្រោយកើតហេតុភ្លាមកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅចំណុចភូមិកោះដំបង​ ឃុំបឹងចារ​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ។

នារីរងគ្រោះឈ្មោះ​ ទីង​ ស្រីម៉ៅ អាយុ២៧ឆ្នាំ​ ចំនែកឯជនសង្ស័យដៃដល់ជាបងថ្លៃឈ្មោះ​ ថា​ លីណា​ន​ អាយុ៣៤ឆ្នាំ​ ជាមនុស្សធ្លាប់កើតជម្ងឺសសៃប្រសាទ មានទីលំនៅជាមួយគ្នាក្នុងភូមិកោះដំបង​ ឃុំបឹងចារ​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ៕