មន្រ្តីជំនាញ ក.ប.ប សាខាខេត្តកណ្តាល ពិនិត្យរកឃើញដេប៉ូប្រេង ២ទីតាំង ចាក់ប្រេងមិនគ្រប់លីត្រ
គួរតែមានវិធានការក្តៅជាងនេះ ចំពោះម្ចាស់ដេប៉ូប្រេងឥន្ធនៈដែលលក់ប្រេងទៅឱ្យអ្នកប្រើប្រាស់មិនគ្រប់លីត ដូចជានៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប ខេត្តកណ្តាល បានចុះពិនិត្យនៅចំណុចបណ្តាស្ថានីយ/ដេប៉ូ ក្នុងស្រុកកណ្តាលស្ទឹង ។
តាមលទ្ធផលពិនិត្យ របស់មន្រ្តីជំនាញ ក.ប.ប សាខាខេត្តកណ្តាល គឺរកឃើញចំនួន២ដេប៉ូប្រេងឥន្ធនៈក្នុងចំណោ៧ទីតាំង គឺមិនមានអនុលោម ។
មន្រ្តីជំនាញ ក.ប.ប បានបញ្ជាក់អំពីគោលបំណងចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ គឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ រារាំងអំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ និងការកេងប្រវ័ញ្ចណាមួយពីបណ្ដាធុរជនក្នុងវិស័យប្រេងឥន្ធនៈ ៕
CATEGORIES ព័ត៌មានជាតិ