អង្គរក្សយាមផ្ទះវីឡាមួយកន្លែងត្រូវបានជនដៃដល់បាញ់សម្លាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងប៉ុស្តិ៍យាមក្នុងផ្ទះវីឡា ស្ថិតនៅចំណុចផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ភ្នំពេញ៖ អង្គរក្សយាមផ្ទះវីឡាមួយកន្លែងត្រូវបានជនដៃដល់បាញ់សម្លាប់ នៅរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងប៉ុស្តិ៍យាមក្នុងផ្ទះវីឡា ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
តាមប្រភពព័ត៌មានបឋមចេញពីកន្លែងកើតហេតុបានឱ្យដឹងថា៖ ជនសង្ស័យបានបាញ់រះមកលើអង្គរក្សនៅក្នុងប៉ុស្តិ៍យាមក្នុងផ្ទះវីឡាប្រមាណ១០គ្រាប់ រួចជិះម៉ូតូគេចខ្លួនបាត់។
ហេតុការកើតឡើងភ្លាមៗហើយ សមត្ថកិច្ចជំនាញ ជាច្រើនបានចុះមកដល់ទីតាំងកើតហេតុធ្វើកោសល្យវិច័យ និងស្រាវជ្រាវតាមដានចាប់ជនដៃដល់យកមកផ្តន្ទាទោសទៅតាមច្បាប់ឱ្យខានតែបាន៕
CATEGORIES ព័ត៌មានជាតិ