លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ បាញ់សម្លាប់ខ្លួនឯង បណ្តាលឱ្យស្លាប់ភ្លាមៗនៅលេីផ្ទះរបស់ខ្លួន

 

ខេត្តកណ្តាល៖ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។

តាមប្រភពព័ត៌មានចេញពីសមត្ថកិច្ចបានឱ្យដឹងថា៖ មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ បន្ទាប់មកខ្លួនគេបានឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯងតែម្តង ដោយមិនដឹងមូលហេតុ។

បច្ចុប្បន្ន សមត្ថកិច្ច ជំនាញនៃស្នងការរដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយ សមត្ថកិច្ចអធិការដ្ឋានស្រុកខ្សាច់កណ្តាល បានចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ៕