ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធី​បញ្ចុះ​បឋម​សិលា​និង​បុណ្យ​ផ្កា​សាមគ្គី​អគារសិក្សា ពុទិ្ធក​សាកលវិទ្យាល័យ​ព្រះសីហមុនីរាជា​ ក្នុង​បរិវេណ​វត្ត​ស្វាយពពែ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ក្រោមអធិបតីភាព ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន

 

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៦ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធី​បញ្ចុះ​បឋម​សិលា​និង​បុណ្យ​ផ្កា​សាមគ្គី​អគារសិក្សា ពុទិ្ធក​សាកលវិទ្យាល័យ​ព្រះសីហមុនីរាជា​ ក្នុង​បរិវេណ​វត្ត​ស្វាយពពែ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ និង​ជាមេ​បញ្ជា​ការ​កងទ័ព​ជើង​គោក តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​៕