ប្រជាពលរដ្ឋប្រមាណ៥៣គ្រួសារកំពុងទទូចស្នើរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយ ដោយមានក្រុមហ៊ុនមួយកំពុងរំលោភយកដីរបស់ពួកគាត់ស្ថិតនៅចំណុចឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ                 

 

ខេត្តតាកែវ៖ ប្រជាពលរដ្ឋប្រមាណ៥៣គ្រួសារកំពុងទទូចស្នើរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយ ដោយមានក្រុមហ៊ុនមួយបានដាកគ្រឿងចក្រជីក ឈូសឆាយ យកដីរបស់ពួកគាត់ដែលអាស្រ័យផលតាំងពីឆ្នាំ១៩៨៤ ដែលមានទំហំផ្ទៃដីសរុបចំនួន ២៥ហិកតា នៅចំណុចភូមិដើមផ្តៀក និង ភូមិស្រែច្រក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពពីប្រជាពលរដ្ឋ ៥៣គ្រួសារ បានឱ្យដឹងថា ការតវ៉ាទាមទារយកដីមកវិញនេះធ្វើឡើងជាលើកទី២មកហើយ នៅតែគ្មានដំណោះស្រាយពី ឃុំ ស្រុក ខេត្ត នៅឡើយទេ។ ហើយអ្វីដែលគួរឱ្យឆ្ងល់ទៅទៀតនោះ ក្រុមហ៊ុនមិនដឹងឈ្មោះអ្វីបានជាហ៊ានយកគ្រឿងចក្រ ដាក់ ជីក ឈូសឆាយ បែជា អជ្ញាធរ ភូមិដើមផ្តៀក និង ភូមិស្រែច្រក អជ្ញាធរ ឃុំព្រៃស្លឹក អជ្ញាធរ ស្រុកទ្រាំង អជ្ញាធរ ខេត្តតាកែវ មិនហ៊ានចុះឃាត់គ្រឿងចក្រដែលកំពុងតែឈូសឆាយយកដីរបស់ពួកគាត់។

បច្ចុប្បន្ន នេះ ប្រជាពលរដ្ឋ ៥៣គ្រួសារ កំពុងតែដាក់ការសង្ស័យថា អជ្ញាធរ ភូមិដើមផ្តៀក និង ភូមិស្រែច្រក អជ្ញាធរ ឃុំព្រៃស្លឹក អជ្ញាធរ ស្រុកទ្រាំង អជ្ញាធរ ខេត្តតាកែវ ប្រហែលជាមានការចូលដៃចូលជើងជាមួយក្រុមហ៊ុន ទើបបានជាក្រុមហ៊ុនហ៊ានឈូសឆាយយកដីរបស់ពួកគាត់៕