ច្បាប់ប្រាប់ហើយមិនរៀង!បុរសម្នាក់ចាប់ខ្លួន ពីបទ ឈូសឆាយដីព្រៃលិចទឹក មានទំហំ ជាង១៣ហិកតា នៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ ខេត្តសៀមរាប

 

ភ្នំពេញ៖ លោក ធន់នី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៣ កក្កដា ឆ្នំា២០២២នេះថា កាលពីថ្ងៃទី០២ កក្កដា ឆ្នំា២០២២នេះ កម្លាំងរបស់លោកបានសហការជាមួយអាជ្ញាធរក្រុងសៀមរាប ចុះធ្វើការចាប់ខ្លួនបុរសម្នាក់ឈ្មោះ ឡាំង ថាន ភេទប្រុស អាយុ ២៩ឆ្នាំ បានកំពុងបើកត្រាក់ទ័រភ្ជួរឈូសឆាយដីព្រៃលិចទឹក នៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ ក្នុងភូមិសាស្ត្រភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ លោកបន្តថា ជនរូបនេះ បានលួចឈូសឆាយដីព្រៃលិចទឹកចំនួន២ទៅបីថ្ងៃរួចមកហើយ ហើយការឈូយឆាយនេះមានទំហំផ្ទៃដីព្រៃលិចទឹកដែលបានទ្រ្ទានមានទំហំ ជាង១៣ហិកតា ដែលនេះជាករណីបទល្មើសជាក់ស្តែង។

បច្ចុប្បន្ននេះ មន្រ្តីជំជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕