ភ្នំពេញ ÷ តុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេច ឃុំខ្លួន មន្រ្តី អង្គភាពប្រឆាំងអំពើពុករលួយ ម្នាក់ ដោយចោទប្រកាន់ពីបទបទ វិតិក្រម ពាក់ព័ន្ធទៅនឹងអំពើពុករលួយ តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវឃុំខ្លួនជាបណ្តោះអាសន្នមានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាមន្ត្រីនាយក ដ្ឋានកិច្ចការគតិយុត្ត ។
យោងតាម ស្ថាប័នប្រឆាំងអំពើពុករលួយ លេខ០០១/២២ ស.ជ.ណ អ ប ព ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា ពិតជាបានប្រព្រឹត្តិអំពើពុករលួយ បានប្រព្រឹត្តិល្មើសដែលប្បញ្ញាតក្នុងមាត្រា ៥៩២ (បទវិតិក្រម) នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ៕