បុរសម្នាក់បើករថយន្តងោកមួយភាំងក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យស្លាប់ប្រពន្ធ

 

ភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបើកធ្លាក់ចូលប្រឡាយជាប់គាំងក្នុងទឹករយៈពេល២ម៉ោងជាងបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់ត្រូវជាប្រពន្ធអ្នកបើករថយន្ត ខណៈវេលាម៉ោង០១ជាងយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ស្របតាមបណ្តោយផ្លូវបុរីអង្គ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានដែលទទួលបានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដែលបណ្តាលឱ្យស្លាប់ប្រពន្ធមកពីប្តីជាអ្នកបើករថយន្តងោកមួយភាំងក៏រេចង្កូតតំរងធ្លាក់ចូលប្រឡាយទឹកជាប់គាំងក្នុងរថយន្តរយៈពេល២ម៉ោងជាងទើបសង្រ្គោះយកចេញពីក្នុងរថយន្តយកមកលើគោកបានតែជាអកុសលស្រ្តីត្រូវជាប្រពន្ធអ្នកបើករថយន្តបានស្លាប់ទៅហើយ៕

CATEGORIES
Share This