ដោយមានបទបញ្ជាដោយផ្ទាល់ពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ទើបសម្រេចចាត់តាំងឱ្យ លោក ខាត់ សុខា អភិបាលរងខេត្តតាកែវ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដឹកនាំកម្លាំងចម្រុះខេត្ត សហការជាមួយកម្លាំងចម្រុះស្រុកបាទីដឹកនាំដោយលោក ភួន ឆីម អភិបាលស្រុកបាទី និងលោក ឆាយ កែវមុន្នី អធិការស្រុកបាទី ចុះបង្រ្កាបសៃវៀនជល់មាន់មួយកន្លែងដ៏ធំ និងចុះដកបង្គោលជនខិលខូចយកដីរដ្ឋ នៅចំណុច ព្រំប្រទល់ ភូមិរំចេក ឃុំត្នោត ស្រុកបាទី និង ភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស៕