នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់គ្របដណ្តប់ផ្នែកខ្លះមកលើ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តតាកែវ

 

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ព្រឹក មានភ្លៀងធ្លាក់កម្រិតខ្សោយក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ព្រឹក មានភ្លៀងធ្លាក់កម្រិតមធ្យមក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង និងស្រុកបូទុមសាគរ ខេត្តកោះកុង។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រសៀល មានធ្លាក់ភ្លៀងកម្រិតខ្សោយទៅមធ្យម នៅស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកបវេល និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម នៅក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រសៀល កំពុងភ្លៀងធ្លាក់កម្រិតខ្សោយ នៅផ្នែកខ្លះនៃស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។

នៅថ្ងៃទី៣០ ខែមិថុន ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ- មធ្យម នៅស្រុកតំបែ ខេត្តត្បូងឃ្មុំ។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់កម្រិតមធ្យមផ្នែកខ្លះនៃស្រុកកោះអណ្ដែត ស្រុកទ្រាំង និងស្រុកត្រាំកក់ ខេត្តតាកែវ។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយមកមធ្យម នៅស្រុកសំឡូត ស្រុករតនៈមណ្ឌល និងស្រុកថ្មគោល ខេត្តបាត់ដំបង។