ជប៉ុន សរសើរប្រទេសកម្ពុជា ថា ទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អ និងសន្យាជាមួយ សម្តេចតេជោ និងនាំប្រតិភូអ្នកវិនិយោគធុនកណ្ដាល មកកាន់កម្ពុជា ក្នុងអំឡុងខែមេសា ខាងមុខ

 

ក្នុងជំនួប នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម Takahashi Fumaiki បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានវាយតំលៃខ្ពស់ ចំពោះចំណាត់ការរបស់សម្ដេចតេជោ និងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមបានសំដែងនូវការអបអរសាទរ និងគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីនាំប្រតិភូអ្នកវិនិយោគធុនកណ្ដាល មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែមេសាខាងមុខ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពស្នើសុំសម្ដេចតេជោ ប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចតេជោដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង ។ លើសពីនេះទៅទៀតឯកឧត្តមក៏បាន គោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាព ការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត ដែលឯកឧត្តមបានធ្វើការដោះស្រាយ មួយចំនួនរួចហើយ ៕