លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានរៀបចំធ្វើសនិ្នសិទសារព័ត៌មាន ស្តីពីការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ

 

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានរៀបចំធ្វើសនិ្នសិទសារព័ត៌មាន ស្តីពីការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ។

គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសហកាជាមួយ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បង្រ្កាបករណីផ្ទុះអាវុធ បណ្ដាលឲ្យរងរបួសអធិការង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ ។

១-ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់) ។
២-ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតុវៀតណាម (ប្រពន្ធជនដៃដល់) ។
៣-ឈ្មោះ DINH THANH XUYEN អាយុ២៥ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក) ។
៤-ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ) ។
៥-ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ) ។
៦-ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ) ។

ចំពោះជនសង្ស័យ រួមទាំងវត្ថុតាង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕