កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាបទីតាំងដាំកញ្ឆាចំនួន១០កន្លែង នៅចំណុចកាប់ថ្មជ្រោះទួងទូង ស្ថិតនៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ

 

កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាបទីតាំងដាំកញ្ឆាចំនួន១០កន្លែង នៅចំណុចកាប់ថ្មជ្រោះទួងទូង ស្ថិតនៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

ទីតាំងដាំកញ្ឆាចំនួន១០កន្លែង ត្រូវបានបង្រ្កាប ដោយមានការសម្របសម្រួល និងដឹកនាំកម្លាំងពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងខេត្តតាកែវ និងលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ចុះទៅដល់ទីតាំងដាំកញ្ឆា កាប់ដុតបំផ្លាញចោលតែម្តង។

លោក ញ៉ាន បូរី ព្រះរាជអាជ្ញារងខេត្តតាកែវ មានវិធានការដ៏តឹងរឹង ដល់សមត្ថកិច្ច ស្វែងរកម្ចាស់ចំការកញ្ឆា យកមកផ្តន្ទាទោសទៅតាមច្បាប់៕

CATEGORIES
Share This