ព្រោះតែភ្លើងប្រច័ន្ទ!បុរសម្នាក់សម្លាប់សង្សារខ្លួនឯងឱ្យស្លាប់ហើយ ហើយដេកក្បែរសាកសពរហូតមានក្លិនស្អុយចេញពីក្នុងបន្ទប់

 

ព្រោះតែភ្លើងប្រច័ន្ទ ធ្វើឱ្យបុរសម្នាក់ត្រូវជាសង្សារបានយកខ្សែរីដូវាំងននរឹតកជនរងគ្រោះសម្លាប់ស្រ្តីម្នាក់បណ្តាលឱ្យស្លាប់រួចដេកក្បែរសពរហូតមានក្លិនស្អុយចេញពីក្នុងបន្ទប់ជួលធ្វើឱ្យអ្នកជិតខាងសង្ស័យបានរាយការណ៍ទៅសមត្ថកិច្ច ទើបបានសមត្ថកិច្ចចុះមកដល់ទីតាំងបន្ទប់ជួលនោះក៏បានពិនិត្យខាងក្រៅបន្ទប់ច្បាស់លាស់ពិតជាមានក្លិនស្អុយចេញពីក្នុងបន្ទប់នឹងពិតប្រាកដ្យមែនសមត្ថកិច្ចក៏ទម្លុះទ្វារបន្ទប់ចូលបានប្រទះឃើញសាកសពគ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្តង។

តាមប្រភពព័ត៌មាន ចេញពីសមត្ថកិច្ច បានឱ្យដឹងថា អ្នកទាំងពីរជាសង្សារនឹងគ្នា ដោយសពនារីរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប និងមានទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យ បានសារភាពនៅមុខសមត្ថកិច្ច ខ្លួនបានយកខ្សែរីដូវាំងននរឹតកជនរងគ្រោះបណ្តាលឱ្យស្លាប់ពិតប្រាកដ្យមែន។

បច្ចុប្បន្ន សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ យកទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ៕