ព្រះមហាក្សត្រខ្មែរ បានផ្តល់សញ្ជាតិខ្មែរ ដល់គ្រួសារលោក បេន អ្នកការពារធនធានធម្មជាតិ

 

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាកក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ដាវិស បេន យ៉ូសែប ដែលមានសាមជិក :                      ១. លោក ដាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH) ជនជាតិអាម៉េរិក សញ្ជាតិអាម៉េរិក កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង (ជាប្តី) ២. លោកស្រី ដាវិស សារិន ប៉ាទ្រីសា (LWIN SHARYN PATRICIA) ជនជាតិអូស្រ្តាលី សញ្ជាតិ អូស្រ្តាលី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ នៅទីក្រុង Hornsby ប្រទេសអូស្រ្តាលី (ជាប្រពន្ធ)។                                                                             ៣. កុមារី ដាវិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) ជនជាតិអូស្រ្តាលី សញ្ជាតិអូស្រ្តាលី កើតថ្ងៃទី០៥ ខែមករា ឆ្នាំ២០០៤ នៅទីក្រុង Wahroonga ប្រទេសអូស្រ្តាលី (ជាកូន)។ ៤. កុមារី ដាវិស ចារ៉ា កាមីល DAVIS JARRAH CAMILLE ជនជាតិអូស្រ្តាលី សញ្ជាតិអូស្រ្តាលី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីក្រុង Wahroonga ប្រទេសអូស្រ្តាលី (ជាកូន) ៕