សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឱ្យឈ្មោះ ញ៉ឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម នៅក្រៅឃុំជាបណ្តោះអាសន្ន

 

ខេត្តកំពង់ធំ ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចេញ សេចក្តីថ្លែងការណ៍ មួយ ធ្វើនៅខេត្តកំពង់ធំ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ ឈ្មោះ ញ៉ឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ បានធ្វើការ សុំប្តឹងទាស់នឹងសាលក្រមកំបាំងមុខ លេខ ០៧”ង”ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ និង ស្នើសុំនៅក្រៅឃុំជាបណ្តោះអាសន្ន។ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងខេត្តកំពង់ធំ បានបើកសវនាការជាសាធារណៈដើម្បីជំនុំជម្រៈមុនអង្គសេចក្តីលើការស្នើសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់ឈ្មោះ ញ៉ឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឱ្យឈ្មោះ ញ៉ឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ នៅក្រៅឃុំជាបណ្តោះអាសន្ន៕

CATEGORIES
Share This