តៃកុងរថយន្តត្រូវបានស្លាប់ ស្រ្តីម្នាក់រួមដំណើររងរបួសធ្ងន់ ខណៈពេលតៃកុងរថយន្តបើកបុករង្វង់មូលព្រលានយន្តហោះ ខេត្តសៀមរាប

 

ខេត្តសៀមរាប ៖ រថយន្តម៉ាក prius ស៊េរីឆ្នាំ 2010 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករង្វង់មូលព្រលានយន្តហោះបណ្តាលឱ្យរថយន្តផ្លោងខ្ទាតចេញខូចខាតទាំងស្រុង តៃកុងរថយន្តស្លាប់ ស្រ្តីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ នៅវេលាម៉ោង៣÷៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

រថយន្តខាងលើម៉ាក prius ស៊េរីឆ្នាំ២០១០ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ (2-AZ 81-22) នេះ គឺ បុរសម្នាក់ដែលជាតៃកុងរថយន្តបើកបង្កគ្រោះថ្នាក់ឯង៕