ស្រ្តីម្នាក់ឈ្មោះ ង៉ោញ ណី បានប្តឹង លោក ហែម សីហបូរ៉ា មន្រ្តីនគរបាលស្រុកគិរីវង់ និងបក្ខពួក ពីបទ រំលោភលើលំនៅដ្ឋាន និងទាមទារសំណងខូចខាត ចំនួន ១០០,០០០$(ដប់ម៉ឺនដុល្លាអាមេរិក)

 

ស្រ្តីម្នាក់ឈ្មោះ ង៉ោញ ណី បានដាក់ពាក្យប្តឹង លោក ហែម សីហបូរ៉ា មន្រ្តីនគរបាលស្រុកគិរីវង់ និងបក្ខពួក ពីបទ រំលោភលើលំនៅដ្ឋាន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:១០ នាទីព្រឹក។

តាមពាក្យបណ្តឹងរបស់ឈ្មោះ ង៉ោញ ណី បានប្តឹង គោរពជូន ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះស្រុកគិរីវង់មួយក្រុមមានគ្នាប្រហែលជា១០នាក់ បានជិះរយថន្តសារ៉ែន ពណ៌ស ០១ គ្រឿង ម៉ាក TOYOTA CAMARY បិតផ្លាក POLICE មិនស្គាល់ស្លាកលេខ និងជិះម៉ូតូចំនួន ០៣គ្រឿង ផ្លាកលេខ នគរបាល ៩៤២១ ចំណែកម៉ូតូ២គ្រឿងទៀតមិនស្គាល់ស្លាកលេខ សម្រុកចូលផ្ទះរបស់លោកស្រី ង៉ោញ ណី ទាំងកម្រោល និងឆែកឆេនៅក្នុងផ្ទះ និងបរិវេនផ្ទះ នាងខ្ញុំស្ទើរទាំងស្រុងស្ថិតនៅភូមិភ្ញាស ឃុំឣង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

យោងតាមពាក្យបណ្តឹងខាងលើ លោកស្រី ង៉ោញ ណី សូមពរ សូមឲ្យ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ស្វែងរកឈ្មោះ ហែម សីហបូរ៉ា និងបក្ខពួក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងខូចខាត និងជម្ងឺចិត្តចំនួន ១០០,០០០$(ដប់ម៉ឺនដុល្លាអាមេរិក)៕

CATEGORIES
Share This